កីឡា

Real Madrid សុំចរចា David De Gea ក្រោយ Courtois រងរបួស

កីឡាករអ្នកចាំទី Thibaut Courtios ដែលបច្ចុប្បន្នកំពុងទទួលរងរបួសនោះត្រូវបានគេជឿជាក់ថានឹងខកខានការប្រកួតបើករដូវកាលសំខាន់ៗសម្រាប់ក្លឹបយក្សអេស្បាញ Real Madrid។

The Goal ជឿជាក់ថា ក្នុងស្ថានភាពនេះក្លឹប កំពុងព្យាយាមក្នុងការស្វែងរកអ្នកចាំទីថ្មីមកជំនួតំណែងនេះបណ្តោះអាសន្នដោយក្នុងនោះមានបេក្ខភាព ដល់ទៅ៦ផងដែរប៉ុន្តែនៅសប្តាហ៍ចុងក្រោយនេះគេជឿជាក់ថាក្លឹបក៏បានសុំចរចាជាមួយនឹងអ្នកចាំទី David De Geaផងដែរ។

អ្នកចាំទីអេស្បាញ David De Gea រូបនេះបច្ចុប្បន្នមានឈ្មោះជាកីឡាករគ្មានក្លឹបគ្មានតម្លៃខ្លួនឡើយក្រោយពេលបានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Man UTD ។

គាត់បានរស់នៅ Old Trafford អស់រយៈពេល១២ឆ្នាំមកហើយព្រមទាំងបាន បង្ហាញស្នាដៃនិងរកបានពានរង្វាន់ជាច្រើនជូនក្លឹបព្រមទាំងពានរង្វាន់ផ្ទាល់ខ្លួន ជាច្រើនក្នុងការបង្ហាញខ្លួនសរុបដល់ទៅ៥៤៥ប្រកួត៕ ប្រែសម្រួល៖ស៊ុ់នលី

Most Popular

To Top