កីឡា

David de Gea នឹងមិនចាកចេញពី Old Trafford

អ្នកចាំទី David de Gea ត្រូវបាន The Goal ចេញផ្សាយថានឹងបន្តរស់នៅជាមួយនឹង Old Trafford បន្ថែមទៀតដោយសារកុងត្រាថ្មី ត្រូវបានព្រមព្រៀងគ្នារួចរាល់រវាងភាគីកីឡាករនិងក្លឹប។

កុងត្រាចាស់របស់ de Gea នឹងត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ប៉ុន្តែទីបំផុតការចរចាគ្នាត្រូវបានធ្វើឡើងហើយ ទទួលបានលទ្ធផលជាផ្លែផ្កាដោយកីឡាករអេស្បាញ រូបនេះបានយល់ព្រមក្នុងការបន្ត រស់នៅជាមួយនឹងក្លឹបបន្ថែមទៀត។

ទោះបីជាក្រុមមិនសូវទទួលបានលទ្ធផលល្អក្តី សម្រាប់រដូវកាលនេះប៉ុន្តែសម្រាប់កីឡាករ វិញគាត់បានជួយក្រុមជាច្រើនមកហើយដោយក្នុងនោះ តួលេខបានបញ្ជាក់ច្បាស់តាមរយៈ CleanSheet ដល់ទៅ១៤រួចមកហើយក្នុងការប្រកួតទាំងអស់រដូវកាលនេះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top