ព័ត៌មានអន្តរជាតិ
ប្រទេសចិន ចោទអាមេរិកថាកុហកពិភពលោក អំពីយន្តហោះស៊ើបការណ៍
ចិន៖ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានភូតកុហកពិភពលោក បន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងអំពីបាឡុងចារកម្មឃ្លាំមើលហោះឆ្លងកាត់អាមេរិកខាងជើង យោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថ្ងៃសុក្រ ដោយចោទប្រកាន់សមាជិកសភាសហរដ្ឋអាមេរិកថា បានបំភ្លៃបាឡុងជាឧបាយកលនយោបាយសុទ្ធសាធ ហើយចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។ សេចក្តីថ្លែងការណ៍ដ៏តឹងរឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានរួបរួមគ្នាក្នុងការបោះឆ្នោត ៤១៩-០ ដើម្បីថ្កោលទោសទីក្រុងប៉េកាំងចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរនៃអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងដើម្បីបញ្ឆោតសហគមន៍អន្តរជាតិតាមរយៈការអះអាងមិនពិតអំពីយុទ្ធនាការប្រមូលព័ត៌មានសម្ងាត់របស់ខ្លួន។ សមាជិកសភាគណបក្សសាធារណរដ្ឋក៏បានរិះគន់រដ្ឋបាលលោក Biden ផងដែរចំពោះការមិនធ្វើសកម្មភាពឆាប់បាញ់ទម្លាក់យន្តហោះ...