កីឡា

ក្រុមបាល់ទាត់ ស្រុកអង្គស្នូល ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមបាល់ទាត់មធ្យមសិក្សាស្រុកអង្គស្នូល ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២២-២០២៣ បន្ទាប់ក្រុមនេះ បានយកឈ្នះលើកក្រុមបាល់ទាត់ មធ្យមសិក្សាស្រុកកៀនស្វាយ ដោយគ្រាប់ប៉េណាល់ទី នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តកណ្តាល ដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេស នាពេលខាងមុខនេះ ការប្រកួតនេះរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល ។

ក្រុមបាល់ទាត់មធ្យមសិក្សា ស្រុកអង្គស្នូលឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើកក្រុមបាល់ទាត់មធ្យមសិក្សាស្រុកកៀនស្វាយ ដោយគ្រាប់ប៉េណាល់ទី នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុង លទ្ធផល ៥ទល់នឹង ២ ដូច្នេះក្រុមបាល់ទាត់មធ្យមសិក្សា ស្រុកអង្គស្នូលត្រូវប្រជែង ជើងឯក ជាមួយក្រុមបាល់ទាត់ មធ្យមសិក្សាក្រុងតាខ្មៅ នៅកីឡដ្ឋានខេត្តកណ្តាល នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ។

ចំណែក ក្រុមបាល់ទាត់នារី មធ្យមសិក្សាស្រុកកណ្តាលស្ទឹង (វិទ្យាល័យកំពង់កន្ទួត) គ្រងតំណែង ជើងឯក ក្រុមបាល់ទាត់នារី មធ្យមសិក្សាស្រុក កណ្តាលស្ទឹង គ្រងតំណែងជើងឯករង ក្រុមបាល់ទាត់នារីមធ្យមសិក្សា ស្រុកកៀនស្វាយជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់មធ្យមសិក្សា ស្រុកខ្សាច់កណ្តាល ជាប់ចំណាត់ថ្នាក់លេខ ៤ ។

ក្រុមការងាររបស់លោក ជា វុទ្ធី អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំម្កាក់ ដែលតែងតែយកចិត្តទុកដាក់ នៅរួមសុខរួមទុក្ខជាមួយបងប្អូនអ្នកឃុំ ជាពិសេសក្មួយៗយុវជន ក្រុមយុវជន ផែនបរិស្ថាន សិល្បះ និងកីឡា រួមទាំងក្រុមការងារ បានចូលរួមលើកទឹកចិត្តក្មួយៗ ប្អូនៗ ក្រុមកីឡាករបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត តំណាងស្រុកអង្គស្នួល ចូលរួមប្រកួតនេះ បាននាំយកភេសជ្ជះរបស់លោក សុខ ចិន្តាសោភា និងថវិការបស់លោក ជា វុទ្ធី ឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករផងដែរ។
ការប្រកួតកីឡា សិស្ស សិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២២-២០២៣ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើស កីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥នេះ សម្រាប់ត្រៀម ចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះ នៅភ្នំពេញ ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

Most Popular

To Top