ព័ត៌មានអន្តរជាតិ
ឡាវប្រកាសហើយ! ហាមដាច់ខាត នាំចូលសាច់ជ្រូកពីវៀតណាម និងថៃ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកខ្លាំង
ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រកាសផ្អាក ការនាំចូលសាច់ជ្រូកពីប្រទេសថៃ និងវៀតណាម ក្នុងពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍ចេញផ្សាយ របស់គេហទំព័ររបស់ក្រសួងកសិកម្មបានឱ្យដឹងថា នាយកដ្ឋានបសុសត្វ និងនេសាទបានហាម ឃាត់ការនាំចូលសាច់ជ្រូក រួមទាំងជ្រូករស់ និង ផលិតផលកែច្នៃពីប្រទេសថៃ និងវៀតណាមទៅកាន់ប្រទេសឡាវ។ នាយកដ្ឋាននឹងរឹតបន្តឹង...