ព័ត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន លើកឡើងករណីផ្ទុះនៅភាគខាងជើងឧបទ្វីបគ្រីមៀ បំផ្លាញមីស៊ីលរបស់រុស្ស៊ី
គៀវ៖ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ អ៊ុយក្រែនបានឲ្យដឹងថា ការផ្ទុះនៅភាគខាងជើង នៃឧបទ្វីបគ្រីមេបានបំផ្លាញ មីស៊ីលរុស្ស៊ីដែលកំពុងដឹក ជញ្ជូនតាមផ្លូវដែក ។ ប្រធានប្រចាំក្រុង Dzhankoi ដែលលើកបន្តុបដោយរុស្ស៊ី បានលើកឡើងថា តំបន់នេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។ អ៊ុយក្រែន បានប្រកាសពីការបំផ្ទុះនេះ ប៉ុន្តែដូចជាធម្មតាមិនបានលើកឡើងច្បាស់លាស់ថា ខ្លួននៅពីក្រោយការវាយប្រហារនោះទេ...