កីឡា

Man City នឹងចូលរួមប្រកួត ប្រជែងកីឡាករ Gnonto

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City កំពុងបានចូលរួម នៅក្នុងការប្រកួតប្រជែង ជាមួយនឹងក្លឹបធំៗ ជាច្រើនផ្សេងទៀត ដើម្បីប្រជែងយកកីឡាករ Wilfried Gnonto ។

កីឡាករឆ្នើមរបស់ក្លឹប Leeds ​UTD រូបនេះក៏កំពុងទាក់ទាញក្លឹបធំៗ នៅអឺរ៉ុបនិងជាពិសេសនៅអង់គ្លេសផងដែរដូចជា Arsenal និង Chelsea ផងដែរ។

បច្ចុប្បន្ន​ Leeds UTD កំពុងស្ថិតនៅកៀកទៅនឹងតំបន់ ដែលត្រូវកាត់ចោលទៅលីគទី២ របស់អង់គ្លេសវិញនារដូវកាលក្រោយ ប៉ុន្តែជឿជាក់ថា ក្លឹបនឹងមិនបោះបង់ ឱកាសប្រមូលលុយ ដើម្បីលក់កីឡាករវ័យក្មេងរូបនេះ ក្នុងតម្លៃចន្លោះពី៣០ទៅ៤០លានអឺរ៉ូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top