Event
ធនាគារអេស៊ីលីដា បើកដំណើរការសាខាថ្មីនៅផ្សារទំនើបអ៊ីអន៣ ដើម្បីបង្ខិតសេវាដល់ដៃអតិថិជន
ភ្នំពេញ៖ដោយមើលឃើញពីតម្រូវការនិងការកើនឡើងជាបន្តបន្ទាប់របស់អតិថិជន ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្ភោធដាក់ឲ្យដំណើរការនូវសាខាទី២៦៤ជាផ្លូវការ ដែលជាសាខាថ្មីរបស់ខ្លួនបន្ថែមទៀត នៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ដើម្បីបង្ខិតសេវាកម្មដល់ដៃអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការពង្រីកសាខានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣)...