ផ្សេងៗ
មូស្គូ៖ អ៊ុយក្រែន កំពុងរៀបចំផែនការ រំខានផ្កាយរណបស៊ីវិល របស់រុស្សី
បរទេស៖ក្រសួងការបរទេសនៃប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រទេសអ៊ុយក្រែន នៅពេលនេះកំពុង រៀបចំផែនការក្នុងការវាយប្រហារនិងរំខានទៅ ដល់ប្រព័ន្ធផ្កាយរណបស៊ីវិលរបស់រុស្សី។ សេចក្តីថ្លែងការណ៍ដោយក្រសួងការបរទេសត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់បែបនេះថា៖ រដ្ឋាភិបាលទីក្រុងគៀវដោយមានការចូលរួម ចំណែកពីសំណាក់ក្នុងអ្នកជំនាញបរទេស របស់បណ្តាប្រទេសសម្ព័ន្ធមិត្តកំពុង ប៉ុនប៉ងក្នុងការវាយប្រហារនិងរំខានទៅដល់ការ ទំនាក់ទំនងរបស់ផ្កាយរណប ស៊ីវិលរបស់រុស្សីហើយវាគឺជាសកម្មភាពដែល ផ្ទុយស្រឡះពីច្បាប់របស់អន្តរជាតិ។ ក្នុងនោះផងដែរក្រសួងការបរទេសរុស្សី បានបញ្ជាក់ទៀតថាខ្លួនមាន សិទ្ធគ្រប់គ្រាន់ក្នុងការឆ្លើយតបយ៉ាងសមរម្យនិង រៀបចំប្រព័ន្ធទប់ទល់និងការពារឲ្យ បានតាមដែលភាពចាំបាច់ត្រូវធ្វើឡើង។...