កីឡា

លោកគ្រូ ឡាច ច័ន្ទដារ៉ា​ ញញឹមបិទមាត់មិនជិត បន្ទាប់កូនសិស្សឈ្នះមេដាយមាស និងសំរិទ្ធការប្រកួតកីឡា SEA GAMES 2023

ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាករ-កីឡាការនីការ៉ាតេម្ចាស់មេដាយមាស និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នា២០២៣ នៅប្រទេសកម្ពុជាសុទ្ធសឹងជាកីឡាករ-កីឡាការនីការ៉ាតេរបស់ក្រសួងមហាផ្ទៃ ក្រោមការហ្វឹកហាត់របស់លោកគ្រូ ឡាច ច័ន្ទតារា ដែលជាគ្រូបង្វឹកប្រចាំក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ។

លោកគ្រូ ឡាច ច័ន្ទដារ៉ា បានមានប្រសាសន៍ថា លោកពិតជាសប្បាយណាស់នៅពេលដឹងថា សិស្សគុនរបស់លោកដែលស្ថិតនៅក្រុមជម្រើសជាតិ ដណ្តើមបានមេដាយមាស និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២។

នេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា និងប្រភភេទការ៉េតេដោយដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ជូនជាតិ ព្រមទាំងអង្គភាពកីឡាក្រសួងមហាផ្ទៃ។

លោកគ្រូបានបន្តថា កីឡាករ ជ្រុន វិរៈបុត្រ ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ ថេង គឹមឈា និងកីឡាករ ហូ ហេង ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាកាតាក្រុមបុរស និងកីឡាការិនី រិទ្ធ គឹមលាង ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាកាតាក្រុមនារី ។

ក្រោយពីបានបំពេញបេសកកម្ម នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់រួចមក ប្រតិភូ ប្រតិភូរង លោកគ្រូ អ្នកគ្រូ និង កីឡាករ កីឡាការិនី នៃសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ ដើម្បីបន្ដត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានា ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡានគរបាលជាតិ និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ The 20th World Police & Fire Games 2023 នៅប្រទេសកាណាដា នាចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top