ព័ត៌មានអន្តរជាតិ
ការសិក្សា៖ មួយភាគបីនៃតំបន់ព្រៃអាម៉ាហ្សូន ត្រូវបំផ្លាញដោយសកម្មភាព របស់មនុស្ស និងគ្រោះរាំងស្ងួត
វ៉ាស៊ីនតោន៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ច្រើនជាងមួយភាគបី នៃតំបន់ព្រៃអាម៉ាហ្សូន អាចនឹងត្រូវបានបំផ្លាញ ដោយសកម្មភាពរបស់មនុស្ស និងគ្រោះរាំងស្ងួត ហើយសកម្មភាពយើងទំាងអស់គ្នា ចាំបាច់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការសិក្សាមួយត្រូវបានចេញផ្សាយ លើទស្សនាវដ្ដីវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវបាននិយាយថា ការខូចខាត ចំពោះព្រៃឈើដែលលាតសន្ធឹងលើប្រទេសចំនួន ៩ គឺមានទំហំធំជាងការដឹងពីមុន។ សម្រាប់ការសិក្សាថា ពួកគេបានពិនិត្យលើផលប៉ះពាល់នៃភ្លើង ការកាប់ឈើ...