ព័ត៌មានអន្តរជាតិ
លោក Putin ប្រកាសដាក់ចេញ នូវកិច្ចការងារអទិភាព សម្រាប់ទីភ្នាក់ងារសន្តិសុខ និងភ្នាក់ងារស៊ើបការសំងាត់
បរទេស៖ លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានចេញមកសំដែងការកោតសរសើរយ៉ាងខ្លាំង ចំពោះសមាជិក នៃទីភ្នាក់ងារសន្តិសុខទាំងអស់របស់រុស្សី ចំពោះអ្វីដែលជាការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការការពារច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេស និងដែនអធិបតេយ្យភាពរបស់ប្រទេសរុស្សី ហើយលោកក៏បានលើកឡើង អំពីកិច្ចការងារមួយចំនួន សម្រាប់ការផ្តោតយកចិត្តទុកដាក់ផងដែរ។ ថ្លែងតាមរយៈវិដេអូលោក Putin បានធ្វើការជូនពរ ទៅកាន់ទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB, ទីភ្នាក់ងារសំងាត់បរទេស SVR,...