ព័ត៌មានអន្តរជាតិ
តំបន់ភាគខាងត្បូងអ៊ុយក្រែន ត្រូវបានវាយប្រហារដោយយន្ដហោះដ្រូន ខណៈសម្ព័ន្ធមិត្ដ បង្កើនការផ្គត់ផ្គង់អាវុធ 
គៀវ៖ រលកថ្មីនៃការវាយប្រហារ ដោយយន្តហោះដ្រូន បានវាយប្រហារអ៊ុយក្រែន ពេញមួយយប់កាលពីថ្ងៃសៅរ៍ដោយបានធ្វើឱ្យមនុស្ស ១,៥លាននាក់គ្មានថាមពលប្រើប្រាស់នៅក្នុងទីក្រុង Odesa ។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្សី ក្នុងការបំបាក់ស្មារតីរបស់អ៊ុយក្រែន នៅពេលដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សជាង ១,៥លាននាក់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង និងតំបន់ជុំវិញមិនមានអគ្គិសនីប្រើប្រាស់។ លោកបានពណ៌នាអំពីស្ថានភាពនេះថាជាស្ថានភាពលំបាកខ្លាំងណាស់។ រដ្ឋបាលតំបន់បានឲ្យដឹងថាប្រជាជនដែលពឹងផ្អែកតែលើអគ្គិសនី...