ព័ត៌មានអន្តរជាតិ
ក្រុមបាតុកររាប់ពាន់នាក់តវ៉ា ឲ្យបារាំងដកទ័ពចេញពីអង្គការ NATO និងបញ្ឍប់បញ្ជូនអាវុធ ជួយដល់អ៊ុយក្រែន
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា កាលពីចុងសប្តាហ៍ ក្រុមបាតុកររាប់ពាន់នាក់បានអំពាវនាវសម្រាប់ការដកទ័ពរបស់ប្រទេសបារាំង ចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា(NATO) និងការបញ្ឈប់ជាបន្ទាន់ចំពោះការប្រគល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ។ យោងតាមបណ្តាញព័ត៌មាន RIA Novosti “ការដើរក្បួនដើម្បីសន្តិភាព” បានចាប់ផ្តើមនៅជិតទីតាំងនៃព្រឹទ្ធសភាបារាំង ។ បាតុករបានគ្រវីបដា ដែលបានដាក់ថា “បញ្ឈប់សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអង្គការ NATO”...