ព័ត៌មានអន្តរជាតិ

Update៖ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេរិក នឹងធ្លាក់ចូលឋាននរក

វ៉ាស៊ីនតោន៖ ទូរទស្សន៍​ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុង សុន្ទរកថា សហរដ្ឋអាមេរិក នឹងធ្លាក់ចូលឋាននរក ដោយថ្លែងបែបនេះប្រឆាំងជំទាស់ បន្ទាប់ពីបានសារភាពថា មិនមានកំហុសក្នុងការក្លែងបន្លំកំណត់ ត្រាអាជីវកម្មដើម្បីលាក់ព័ត៌មាន ខូចខាតមុនការបោះឆ្នោតឆ្នាំ២០១៦ ។


អតីតប្រធានាធិបតីរូបនេះត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ចំនួន៣៤ករណីនៅក្នុងតុលាការ Manhattan ក្នុងទីក្រុងញ៉ូវយ៉កកាលពីថ្ងៃអង្គារ ។

ទាំងនេះទាក់ទងនឹងការចំណាយប្រាក់ ដ៏រំជើបរំជួលដល់តារាសិច នាង Stormy Daniels ដែលនិយាយថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ។

គេបានដឹងថា លោក ត្រាំ គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេនៅ ក្នុងប្រវត្តិសាស្ត្រដែលប្រឈម មុខនឹងការកាត់ក្តីលើបទឧក្រិដ្ឋកម្ម ។

បុរសវ័យ៧៦ឆ្នាំរូបនេះបានប្រាប់ដល់អ្នកគាំទ្រដែលនៅប្រមូលផ្ដុំនៅភូមិគ្រឹះ Mar-a-Lago របស់គាត់ក្នុងរដ្ឋផ្លរីដា បន្ទាប់ពីគាត់បានបង្ហាញខ្លួននៅតុលាការថា “ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្ត គឺការពារប្រទេសជាតិរបស់យើង ដោយមិនភ័យខ្លាចពីអ្នកដែលស្វែងរកការបំផ្លាញវាឡើយ” ។

គាត់បានថ្លែងថា “ករណីក្លែងក្លាយ” គឺគ្រាន់តែជាផ្នែកមួយនៃការឃុបឃិត របស់ប្រជាធិបតេយ្យដើម្បីជ្រៀតជ្រែក ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយដែលគាត់កំពុងដំណើរការតែប៉ុណ្ណោះ ៕

Most Popular

To Top