ភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រះគណេស ឈរលើកំពូលតារាង ប្រកួតនៅសប្តាហ៍ទី២ នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ “SIP Champions Leauge 2026“ បន្ទាប់ពីក្រុមមាន ៥ ពិន្ទុ នៅទីលាន LBN Sports Club ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក ហេង ហាក់ម៉ុង ដោយមានការឧបត្ថម្ភពានរង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត ។

ការប្រកួតសប្តាហ៍ទី២ នៃពានរង្វាន់ SIP Champions Leauge 2026 នេះ ក្រុមបាល់ទាត់ព្រះគណេសឈរលេខ ១ បណ្តុះអាសន្ន ដោយ ៣ ប្រកួត ឈ្នះ ១ ស្មើ ២ មាន ៥ ពិន្ទុ ក្រុមបាល់ទាត់នគររាជ (ក) ៣ ប្រកួត ឈ្នះ ១ ស្មើ ២ មាន ៥ ពិន្ទុ ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ៣ ប្រកួត ឈ្នះ ១ ស្មើ ២ មាន ៥ ពិន្ទុ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ៣ ប្រកួត ស្មើ ១ ចាញ់ ២ មាន ១ ពិន្ទុ ក្រុមបាល់ទាត់ នគររាជ (ខ ) ២ ប្រកួត ស្មើ១ ចាញ់១ មាន ១ ពិន្ទុ ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក) ក្រុមបាល់ទាត់ នគររាជ (ខ ) ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ៕
