ព័ត៌មានអន្តរជាតិ
អំណាចសកលរបស់អាមេរិក កំពុងថយចុះជាងជំនាន់មុនៗ ក្នុងការដឹកនាំពិភពលោក និងភាពជឿជាក់នៅតំបន់
ញូវយ៉ក ៖ អត្ថបទមួយបានចុះផ្សាយ ក្នុងទស្សនាវដ្ដីកិច្ចការបរទេស កាលពីថ្ងៃច័ន្ទថា អំណាចសកលរបស់សហរដ្ឋអាមេរិក បានថមថយជាងជំនាន់មុន ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដឹកនាំពិភពលោក និងរក្សា បាននូវភាពជឿជាក់ដោយខ្លួនឯង នៅក្នុងតំបន់អាស៊ី។ អត្ថបទនោះបានឲ្យដឹងថា “ទោះបីជាអាទិភាពរបស់សហរដ្ឋអាមេរិក ធ្លាប់ជាប្រភព នៃស្ថិរភាពក្នុងតំបន់ក៏ដោយ វាមានមូលដ្ឋានតិចតួចក្នុងការគិតថាវានឹងលើកកម្ពស់ភាពសុខដុមនាថ្ងៃនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីអាមេរិកថ្មីបំផុតពីររូប គឺលោក...