បច្ចេកវិទ្យា
អ៊ីរ៉ង់ ចុះហត្ថលេខា សហការទ្វេភាគី ក្នុងការនាំចេញរថយន្តទៅរុស្សី តម្លៃរាប់រយលានដុល្លារ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការចុះហត្ថលេខា ក្នុងការនាំចេញរថយន្ត ទៅឲ្យប្រទេសរុស្សី ដែលមានតម្លៃដល់ទៅ ៣០០លានដុល្លារ។ ប្រទេសរុស្សីគឺជាអតិថិជន ដ៏មានសក្តានុពលនិងធំជាងគេបំផុត របស់ប្រទេសអ៊ីរ៉ង់ ហើយក្រៅពីនោះអ៊ីរ៉ង់ ក៏បាននាំចេញរថយន្តជាច្រើន ទៅកាន់ប្រទេសវេណេស៊ុយអេឡា និងបណ្តាប្រទេស ក្នុងតំបន់អាមេរិកខាងត្បូងផងដែរ។ ប្រធានសមាគមកិច្ចការងារឧស្សាហកម្ម របស់ប្រទេសអ៊ីរ៉ង់លោក Mohammadreza Najafi Manesh បានលើកឡើងថា៖...