Event
រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រ ក្រុមហ៊ុនAGENT21 GLOBAL ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ រុនតាឯកខេត្តសៀមរាប ជាក្រុងស៊ីវិល័យ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងពិធីប្រកួតប្រជែងការរចនាម៉ូតផ្ទះគំរូនៅថ្ងៃទី២៣ខែវិច្ឆិកានេះ ដោយលោកគាំទ្រ ចំពោះ ការវិនិយោគនៃក្រុមហ៊ុនAGENT21 GLOBAL ដែលមានចក្ខុវិស័យប្រែក្លាយតំបន់រុនតាឯកខេត្តសៀមរាបជាទីក្រុងស៊ីវិល័យមួយនៅថ្ងៃអនាគត។ លោក ខៀវ កាញារីទ្ធ ប្រសាសន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះគំរូរបស់ក្មួយៗនិស្សិតគឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់នៅកម្ពុជា ដើម្បីប្រែក្លាយតំបន់រុនតាឯកនេះទៅជាកូនក្រុងដ៏ឆ្លាតវៃ ស៊ីវិល័យមួយក្នុងពេលអនាគតខាងមុខ។ លើសពីនេះលោករដ្ឋមន្រ្តីបានគូរបញ្ជាក់ថា «សំរាប់ខ្ញុំពិតជាមានមោទនភាព និងសូមគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង...