សុខភាព និង ផ្លូវភេទ
អត្រា COVID-19 ធ្លាក់ចុះ ខណៈករណីជំងឺគ្រុនផ្តាសាយ ធ្ងន់ធ្ងរកើនឡើងយ៉ាងលឿន ចំពោះកុមារតូចៗ
នេះបើយោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់បានប្រាប់ឲ្យដឹងថា អត្រាមេរោគ COVID-19 ចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែករណីជំងឺផ្តាសាយធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងឆាប់រហ័សចំពោះកុមារតូចគួរឲ្យព្រួយបារម្ភ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។ សេចក្តីសង្ខេបប្រចាំសប្តាហ៍របស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសអំពីជំងឺទាំង២នេះ បង្ហាញពីទស្សនវិស័យចម្រុះសម្រាប់ NHS កំពុងតែតស៊ូជាមួយជំងឺរដូវរងា និងបញ្ជីររង់ចាំ។ ការធ្វើតេស្តិ៍អ្នកជំងឺនៅមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលបង្ហាញថា អត្រាជំងឺ COVID-19 បានធ្លាក់ចុះពី ១៣,៩ មក ១១ នាក់ក្នុង ១០០,០០០...