កីឡា

ខេត្តព្រៃវែង ឈ្នះមេដាយមាស៥គ្រឿង ប្រភេទកីឡាហែលទឹក ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ ជាតិលើកទី១ រយៈពេល២ថ្ងៃ

ភ្នំពេញ ៖ សម្រាប់រយៈពេល ២ ថ្ងៃ លើប្រភេទកីឡាហែលទឹក ខេត្តព្រៃវែង ដណ្តើមមេដាយមាស រហូតដល់ ៥ គ្រឿងនាំមុខខេត្តនានា នៃព្រឹត្តការណ៍ការ ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ ជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ សហព័ន្ធកីឡាជាតិ ទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ា អូឡាំពិកកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

ខេត្តព្រៃវែងដណ្តើមមេដាយ សរុប ៨ គ្រឿង ក្នុងនោះដណ្តើមមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ១ គ្រឿងនាំមុខខេត្តបាត់ដំបង និងខេត្តកណ្តាល ដោយខេត្តបាត់ដំបងដណ្តើម មេដាយមាស ២ គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែង ដណ្តើមមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ ២ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តកោះកុងដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់១ គ្រឿង ភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង ក្រសួងមហាផ្ទៃទទួលមេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ខេត្តកំពង់ចាមដណ្តើមមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង
ប្រភេទកីឡាហែលទឹកជនពិការវិញ ៖ ភ្នំពេញដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកែបដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងខេត្តត្បូងឃ្មុំទទួលមេដាយប្រាក់ ៣គ្រឿង ខេត្តកំពង់ស្ពឺមេដាយប្រាក់ ១ គ្រឿង។
ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តសៀមរាប។
ចំពោះកីឡាហែលទឹកប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមប្រកួតព្រឹត្តិការណ៍ ដ៏ធំនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង ៕

Most Popular

To Top