កីឡា
លោក តាន់ សុភ័ក្ត្រ៖ ពានវាយកូនឃ្លីលើតុ CSCEC ជាចំណែកក្នុងការផលិតធនធានយុវជនជាមួយសហព័ន្ធឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១
ភ្នំពេញ៖ លោក តាន់ សុភ័ក្រ្ត ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ក្រុមហ៊ុន CSCEC បានគូសបញ្ជាក់ថា ការប្រកួតនេះត្រូវបានរៀបចំឡើង ដើម្បីបំផុសស្មារតីដល់កីឡាករគ្រប់វ័យចូលរួមប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជារួមចំណែកផលិតធនធានយុវជនកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសបើកដំណើរការប្រកួតជាផ្លូវការ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ក្រុមហ៊ុន CSCEC នៅព្រឹកថ្ងៃទី២០...