ព័ត៌មានជាតិ
វប្បធម៌ កន្លែងធ្វើការ ដែលរីកចម្រើន ក្នុងទីផ្សារកំពុងងើបឡើង ឧត្តមភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ខណៈណាហ្គាខប ជាប់ក្នុងបញ្ជីនិយោជកល្អបំផុត ទាំង១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ស្ថាប័នហ្វ័រឈូន
ភ្នំពេញ ៖ ខណៈអបអរខួប៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខប បន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុន វិនិយោគដោយផ្ទាល់ពីបរទេស ដំបូងគេបង្អស់ និងធំបំផុតមួយ ក្នុងប្រទេសកម្ពុជា ណាហ្គាខបតែងតែធ្វើគ្រប់កិច្ចការ ជាមួយស្តង់ដារលំដាប់ពិភពលោក ដែលមានការប្តេជ្ញាចិត្តអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចព្រមទាំងដើរតួជាដៃគូយ៉ាងសំខាន់ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។ ឆ្នាំនេះ ណាហ្គាខបបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ ជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០...