ព័ត៌មានអន្តរជាតិ
Reddit ជំទាស់នឹងច្បាប់ដំបូងគេបង្អស់របស់អូស្ត្រាលី ដែលហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គម
ទីក្រុងមែលប៊ន៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា វេទិកាអនឡាញសកល Reddit កាលពីថ្ងៃសុក្របានដាក់ពាក្យបណ្តឹង នៅតុលាការចំពោះច្បាប់ដំបូងគេបង្អស់របស់អូស្ត្រាលី ដែលហាមឃាត់កុមារអូស្ត្រាលី អាយុក្រោម ១៦ ឆ្នាំពីការកាន់កាប់គណនីនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញ និយមបំផុតរបស់ពិភពលោក។ បណ្តឹងរបស់ក្រុមហ៊ុន Reddit Inc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានដាក់នៅតុលាការជាន់ខ្ពស់ បានធ្វើឡើងបន្ទាប់ពីសំណុំរឿងមួយបានដាក់កាលពីខែមុនដោយក្រុមសិទ្ធិមនុស្ស Digital Freedom...