ប្លែកៗ
ព្រោះមូលហេតុជំនឿ និងការគោរពទើបអគារនៅមីយ៉ាន់ម៉ា មិនអាចសង់ឲ្យខ្ពស់ជាង ៣៥ជាន់ដាច់ខាត
បណ្ដុំអគារខ្ពស់ៗជាងគេនៅមីយ៉ាន់ម៉ា ភាគច្រើនត្រូវបានសាងសង់ឡើង ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏បំផុតនៃប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ គ្មានអគារណាមួយដែលអាចសង់ដល់កម្ពស់ ៣៥ជាន់ឬខ្ពស់ជាងនេះបាននោះឡើយ។ មូលហេតុក៏ដោយសារតែមានច្បាប់កំណត់ មិនឲ្យមានសំណង់អគារណាមួយលើសពីកម្ពស់ ១២៧ម៉ែត្រពីដីទេ ដើម្បីកុំឲ្យមានការបិទបាំងទេសភាព និងជាពិសេសនោះគឺមិនឲ្យខ្ពស់ជាងវត្ត Shwedagon ដែលជាវត្តល្បីល្បាញ និងសក្តិសិទ្ធិបំផុតជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ធ្លាប់មានគម្រោងមួយដំបូងគេ ដែលចង់សាងសង់អគារកម្ពស់ ១៩៥ម៉ែត្រ នៅយ៉ាំងហ្គោន ប៉ុន្តែត្រូវប្រឈមយ៉ាងខ្លាំង ពីការជំទាស់ដាច់អហង្ការ ពីសំណាក់ក្រុមអ្នកអភិរក្ស។...