Event
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុក
ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រីងកំណើនវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ។ ចាប់ពីខែធ្នូឆ្នាំនេះ កម្មវិធីដែលមានរយៈពេល ១៨ខែដែលគ្រប់គ្រងដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បីពង្រឹងសមត្ថភាពនៅទូទាំងដំណាក់កាលផ្សេងៗរាប់ចាប់ពីការដាំដុះរហូតដល់ការស្វែងរកទីផ្សារជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសមត្ថភាពនេះ...