Event
ជីប ម៉ុង រីថែល ចុះអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន MAP នាំយក ZARA និងម៉ាកល្បីៗជាច្រើនទៀតមកកម្ពុជា
ចាកាតា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Mitra Adiperkasa (MAP) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងការនាំយកម៉ាកល្បីៗមកកម្ពុជា រួមមាន ZARA, New Balance, FitFlop, Digimap និងម៉ាកល្បីៗជាច្រើនទៀត ដើម្បីដាក់លក់ក្នុងផ្សារទំនើបធំៗរបស់ ជីប ម៉ុង រីថែល។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅឯ Sahid Sudirman Center ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលតម្រូវការរបស់ប្រជាជនខ្មែរ ផ្នែកកម្សាន្ត និងការនិយមផលិតផលម៉ាកល្បីៗ កំពុងកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់នេះបានទាក់ទាញក្រុមហ៊ុនម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ឱ្យមានទំនុកចិត្ដខ្ពស់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ជីប ម៉ុង រីថែល បានចាប់យកឱកាសនេះ និងបានក្លាយជាដៃគូជាមួយម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ដែលបច្ចុប្បន្ន មានដល់ទៅជាង...