កីឡា

Higuain ប្រកាសចូលនិវត្តហើយ ក្រោយបញ្ចប់រដូវកាលនេះ ជាមួយនឹង Inter Miami

The Goal នៅថ្ងៃនេះបានប្រកាសអះអាងហើយថា អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប​ Real Madrid និង Juventus កីឡាករ Gonzalo Higuain នឹងចូលនិវត្តពីអាជីពបាល់ទាត់ហើយ ក្រោយការបញ្ចប់ទៅ នៃការប្រកួតអាជីពលីគអាមេរិក MLS រដូវកាលថ្មីនេះ។

កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់ជាកីឡាកររបស់ក្លឹបធំៗផ្សេងទៀតដូចជា Napoli និង Chelsea ផងដែរហើយវាគឺជាមោទនភាពបំផុតមួយ សម្រាប់ក្លឹប Inter Miami ដែលអាចមានវត្តមាន របស់កីឡាករឆ្នើមបែបនេះមកចូលរួមក្លឹប។

កីឡាករផ្ទាល់នៅក្នុងសន្ទរកថាមួយ ជាមួយនឹងក្រុមកាសែតបានបញ្ជាក់ថា៖ អស់រយៈពេល៣ទៅ៤ខែមកហើយ ដែលខ្ញុំបានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមការងាររបស់ក្លឹប អំពីការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំពេលនេះគឺអាចចូលនិវត្តបានហើយ តាមក្តីស្រម៉ៃរបស់ខ្ញុំ។

គួរឲ្យដឹងដែរថាទោះបីជាត្រៀមចូលនិវត្តទៅហើយក្តី ប៉ុន្តែទំរង់លេងរបស់គាត់សម្រាប់ក្លឹប Inter Miami នៅតែខ្លាំងដោយអាចស៊ុតបញ្ចូលទី បាន១២គ្រាប់មកហើយ ក្នុងរយៈពេល១៤ប្រកួតចុងក្រោយនេះ នៅក្នុងលីគកំពូល MLS៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top