ព័ត៌មានអន្តរជាតិ
អាមេរិក ជប៉ុន កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជើងទឹក ដ៏សំខាន់មួយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កនៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមធ្វើសមយុទ្ធយោធាជើងទឹក ក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមានការចូលរួម ពីសំណាក់ក្រុមកម្លាំងប្រយុទ្ធសំខាន់ៗរបស់ប្រទេសនីមួយៗ។ ប្រភពដដែលបានសរសេរទៀតថា សមយុទ្ធយោធារវាងប្រទេសទាំងបីធ្វើឡើង នៅចំពេលដែលកំពុងមានភាពតានតឹងខ្លាំងជាមួយនឹងការសាកល្បង បាញ់តេស្តមីស៊ីលម្តងហើយម្តងទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ហើយក៏ជាសមយុទ្ធយោធា នៅក្នុងសមុទ្ររបស់ជប៉ុនជាលើកដំបូងផងដែរ ចាប់តាំងតែពីឆ្នាំ២០១៧។ សមយុទ្ធយោធាដែលផ្តោតសំខាន់ ទៅលើការប្រឆាំងទៅនឹងនាវាមុជទឹក និងមានការចូលរួមពីសំណាក់...