ព័ត៌មានអន្តរជាតិ
ចិនព្រមានលោក Joe Biden បន្ទាប់ពីលេចលឺព័ត៌មានថា រដ្ឋបាល Biden គ្រោងស្នើសុំសមាជិកសភាឱ្យលក់ អាវុធបន្ថែមឱ្យកោះតៃវ៉ាន់
បរទេស៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងឆ្លើយតបជាមួយនឹង “វិធានការដ៏ម៉ឺងម៉ាត់ និងមិនរារែកឡើយ” ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Politico បានរាយការណ៍ថារដ្ឋបាលរបស់លោក Joe Biden គ្រោងនឹងស្នើសុំសមាជិកសភាឱ្យយល់ព្រមលើការលក់អាវុធប្រមាណ ១,១ ពាន់លានដុល្លារទៅកាន់កោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា...