សិល្បៈ និង កម្សាន្ត

នាង Exy និងនាង Seola របស់ Cosmic Girls ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរទៅចូលរួមកម្មពិធី

កូរ៉េ៖ នៅថ្ងៃទី ៣១ ខែសីហា ផលិតកម្ម Starship Entertainment បាននិយាយថា ថ្ងៃនេះសមាជិកក្រុមតារាចម្រៀងស្រី Cosmic Girls នាង Exy និងនាង Seola កំពុងធ្វើដំណើរទៅចូលរួមកម្មវិធីមួយ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវហើយ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

សមាជិកដែលនៅក្នុងរថយន្ត ក៏ដូចជាអ្នកគ្រប់គ្រងមិនបាន របួសធ្ងន់ ប៉ុន្តែត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។ ពួកគាត់បានបន្ថែមថា ក្រោយពីពិនិត្យសុខភាពយ៉ាងលម្អិត សមាជិកទាំង២ មិនមានរបួសបាក់ឆ្អឹងទេ ប៉ុន្តែត្រូវការព្យាបាលបន្ថែម និងពេលវេលាដើម្បីរក្សាលំនឹងឡើងវិញ ដោយសារការឈឺចាប់សាច់ដុំ និងស្នាមជាំខ្លះ។

បើតាមការណែនាំ របស់បុគ្គលិកថែទាំសុខភាព យើងនឹងដាក់សុខភាព អ្នកសិល្បៈរបស់យើងជា អាទិភាពកំពូល និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយពួកគេឲ្យជាសះស្បើយឡើងវិញ ដើម្បីកុំឲ្យពួកគេមានផលប៉ះពាល់។ ដោយគិតពីស្ថេរភាព និងការស្តារឡើងវិញរបស់ពួកគេ យើងនឹងជូនដំណឹងដល់អ្នក អំពីកាលវិភាគដែលបានគ្រោងទុក បន្ទាប់ពីធ្វើការកែតម្រូវ៕ ដោយ៖លី ភីលីព

Most Popular

To Top