ព័ត៌មានអន្តរជាតិ
អំពើហឹង្សា ដោយកាំភ្លើង ធ្វើឱ្យអាមេរិកចំណាយជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការចំណាយថ្លៃមន្ទីរពេទ្យ
វ៉ាស៊ីនតោន៖ CBS បានរាយការណ៍ឲ្យដឹងថា រួមជាមួយនឹងចំនួនអ្នកស្លាប់ ដែលមិនអាចគណនាបានលើជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិកក៏បានកំណត់ការចំណាយ ដ៏ធ្ងន់មួយផ្សេងទៀតផងដែរ ដោយមានច្រើនជាង ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅក្នុងការចំណាយថ្លៃមន្ទីរពេទ្យ។ តួលេខនោះគិតតែពីថ្លៃដើមសុខភាព ដំបូងសម្រាប់ការថែទាំនៅមន្ទីរពេទ្យ សម្រាប់អ្នកដែលត្រូវបានបាញ់ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្មាធិការសេដ្ឋកិច្ចរួមរបស់សភាអាមេរិក មុនពេលសវនាការកាលពីថ្ងៃពុធ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចនៃអំពើហិង្សាដោយកាំភ្លើង។ លោក Chethan Sathya គ្រូពេទ្យវះកាត់របួសកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ...