កីឡា

Pulisic បដិសេធកុងត្រា ជាមួយនឹង Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ដែលតែងតែកន្លងមករំពឹងទុកថា នឹងអាចចែករំលែកកីឡាករ Christian Pulisic ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នោះប្រហែលជានឹងខកចិត្តខ្លាំង ចំពោះការសម្រេចចិត្តរបស់កីឡាករ ផ្ទាល់ជាមិនខាន។

ប្រភពដដែលបានសរសេរថា កីឡាករមិនមានបំណង ក្នុងការចូលរួមជាមួយនឹង ក្លឹបបិសាច ក្រហម Man UTD ឡើយហើយនឹងបន្តស្វែងរក ឱកាសផ្សេងទៀត ជាមួយនឹងក្លឹប ដែលអាចមានសិទ្ធលេង នៅពានរង្វាន់ Champions League ប៉ុណ្ណោះប្រសិន បើតោខៀវ Chelsea មិនព្រមរក្សារូបគាត់ ។

មួយរយៈចុងក្រោយនេះ បិសាចក្រហម Man UTD ពិតជាមានអារម្មណ៍ថា ចង់បាន Pulisic ខ្លាំងមែនទែន ទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក្តី ប៉ុន្តែក្រោយធានាយកបាន Casemiro ពី Real Madrid ហើយនោះ ក្លឹបបែរជាកំពុងងាកទៅរក កីឡាករ Cody Gakpo និងកីឡា Antony៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top