ព័ត៌មានអន្តរជាតិ
អ្នកជំនាញព្រមាន៖ទឹកជំនន់ អាចនឹងកើតឡើង ប្រសិនបើភ្លៀង ធ្លាក់ខ្លាំងដូចរលកកម្ដៅនៅចក្រភពអង់គ្លេស
អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ជាមួយនឹងផ្នែកមួយចំនួនធំនៃចក្រភពអង់គ្លេសនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងស្ថានភាពគ្រោះរាំងស្ងួតនៅថ្ងៃនេះ ខណៈប្រជាជនអង់គ្លេសជាច្រើននឹងសង្ឃឹមថានឹងមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែសាស្ត្រាចារ្យឧតុនិយមបានព្រមានថា ប្រជាជនគួរតែប្រយ័ត្នចំពោះអ្វីដែលពួកគេប្រាថ្នាចង់បាន។លោកសាស្ត្រាចារ្យ Rob Thompson ជាផ្នែកនៃនាយកដ្ឋានឧតុនិយមរបស់សាកលវិទ្យាល័យ Reading ព្រមានថា ទឹកជំនន់អាចកើតមានឡើង ប្រសិនបើភ្លៀងធ្លាក់ខ្លាំងដូចរលកកម្ដៅនៅចក្រភពអង់គ្លេស។ សាស្ត្រាចារ្យ Thompson បានពន្យល់ថា ប្រសិនបើអ្នកអធិស្ឋានសុំទឹកភ្លៀង អ្នកគួរតែអធិស្ឋានរយៈពេល២ថ្ងៃដែលមានភ្លៀងធ្លាក់ គួរឲ្យខ្លាចដូចសំឡេងនោះ។ សាស្ត្រាចារ្យ Thompson បានបង្ហោះវីដេអូនៃការពិសោធន៍មួយនៅលើ Twitter...