ព័ត៌មានអន្តរជាតិ

ព្យុះផ្គររន្ទះរយៈពេល ៤ថ្ងៃ បង្កគ្រោះថ្នាក់បន្ថែមទៀត និងមិនធូរស្រាល នៅអង់គ្លេស បន្ទាប់មានភ្លើងឆេះព្រៃ កាលពីចុងសប្តាហ៍

អង់គ្លេស៖ក្រុមអ្នកឧតុនិយមបានព្រមានថា ចក្រភពអង់គ្លេស ត្រូវបានទប់ទល់នឹង ព្យុះផ្គររន្ទះជាច្រើនថ្ងៃ បន្ទាប់ពីចុងសប្តាហ៍ដ៏ក្តៅគគុក ដែលឃើញផ្នែកខ្លះនៃប្រទេសនេះដែលទទួលរងភ្លើងឆេះព្រៃ ប៉ុន្តែការប្រែប្រួលអាកាសធាតុ ទំនងជានាំមកនូវគ្រោះថ្នាក់ ជាជាងការធូរស្រាល យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ការកង្វះទឹកភ្លៀង និងសីតុណ្ហភាពខ្ពស់ បានបណ្តាលឲ្យមានលក្ខខណ្ឌគ្រោះរាំងស្ងួត ដែលបានប្រែក្លាយទេសភាព នៃប្រទេសភាគច្រើនពីពណ៌បៃតង ទៅជាពណ៌ត្នោត និង ពណ៌លឿង ។ ការព្រមានអំពីកម្ដៅពណ៌លឿង នៅតែមានកាលពីថ្ងៃអាទិត្យ ខណៈសីតុណ្ហភាពនៅខាងជើង ៣០ អង្សាសេនៅផ្នែកខ្លះ នៃចក្រភពអង់គ្លេស ។

ភ្លើងឆេះព្រៃ គួរឲ្យកត់សម្គាល់ ត្រូវបានគេរាយការណ៍នៅផ្នែកខ្លះ នៃទីក្រុងឡុងដ៍ Kent និង Essex ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ខណៈអាកាស ធាតុបានបណ្តាល ឲ្យមានឧប្បត្តិហេតុនៃមនុស្សជួបការ លំបាកពេលហែលទឹកនៅក្នុងបឹង ទន្លេ និងសមុទ្រ ។ សេវាកម្មពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ បាននឹងកំពុងដោះស្រាយភ្លើងឆេះព្រៃដ៏ ច្រើនសន្ធឹកសន្ធាប់ នៅទូទាំងប្រទេស ជាពិសេសនៅភាគអាគ្នេយ៍ ដែលមានភ្លៀងធ្លាក់តិចតួច ចាប់តាំងពីខែមករាមក ។

អគ្គីភ័យដ៏ធំមួយកាលពីថ្ងៃអាទិត្យនៅ Bawsey Country Park ជិត King’s Lynn រដ្ឋ Norfolk ត្រូវបានបន្ទោសលើសាច់អាំង ដែលគេបោះចោលទៅក្នុងព្រៃ ជាលទ្ធផលត្រូវបានធ្វើការចាប់ខ្លួន បុរស២នាក់ដោយសង្ស័យពីបទដុត ៕ដោយ៖លី ភីលីព

Most Popular

To Top