ព័ត៌មានអន្តរជាតិ
ខ្លាឃ្មុំផេនដាឈ្មោល មានអាយុវែងជាងគេ លើពិភពលោក ក្រោមការមើលថែទាំ មនុស្សបានស្លាប់អាយុ ៣៥ឆ្នាំនៅសួនសត្វហុងកុង
ហុងកុង៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា សត្វខ្លាឃ្មុំផេនដាឈ្មោលដែលមានអាយុវែងជាងគេបំផុតលើពិភពលោកក្រោមការមើលថែរបស់មនុស្ស ឈ្មោះ An An បានទទួលមរណភាពក្នុងអាយុ ៣៥ឆ្នាំនៅសួនសត្វហុងកុង ជាកន្លែងសម្រាប់សត្វនេះបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វាកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍ពីសួនកម្សាន្ត និងសួនសត្វ Ocean Park បាននិយាយថា សុខភាពរបស់ An An បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងការថយចុះយ៉ាងខ្លាំងនៃសកម្មភាពរាងកាយ និងចំណង់អាហារ ដោយពេទ្យសត្វកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ឧទ្យានបាននិយាយថា វាមានអាយុស្មើនឹងអាយុ១០៥ ឆ្នាំរបស់មនុស្ស...