បច្ចេកវិទ្យា
ក្រុមហ៊ុនយក្ស Google ខាតបង់ប្រាក់អស់កន្លះលានដុល្លារ ដោយសារវីដេអូ២ នៅក្នុង Youtube!
Google ត្រូវបានតុលាការកាត់ក្តីតម្រូវឱ្យបង់ប្រាក់ចំនួន ៥១៥,០០០ដុល្លារ ដល់អ្នកនយោបាយអូស្ត្រាលីម្នាក់ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានលុបវីដេអូ YouTube ចំនួន២ដែលចៅក្រមបាននិយាយថា បានបង្ខូចកេរ្តិ៍ឈ្មោះ និង ធ្វើឱ្យភាគីរងគ្រោះទទួលរងការឈឺចាប់យ៉ាងខ្លាំង។ ចៅក្រមតុលាការសហព័ន្ធ លោក Stephen Rares បានសម្រេចថាវីដេអូបានបង្ខំឱ្យលោក John Barilaro ដែលជាអតីតអ្នកនយោបាយ ឱ្យបញ្ចប់អាជីពនយោបាយរបស់មុនអាយុ ហើយបានធ្វើឱ្យលោកទទួលរងនូវការគំរាមកំហែងតាមប្រព័ន្ធអ៊ុិនធឺណិត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត...