ព័ត៌មានអន្តរជាតិ
ប្រទេសវៀតណាមចាប់មនុស្ស ៤១ នាក់ក្នុងរឿងអាស្រូវពុករលួយលុយ ៤៤ លានដុល្លារអាមេរិក
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការប្រជាជនទីក្រុងហាណូយបានកាត់ទោសមនុស្ស ៤១ នាក់រួមទាំងអតីតមេដឹកនាំខេត្តជាច្រើនឲ្យជាប់ពន្ធ នាគារកាលពីថ្ងៃសុក្រ ក្នុងសំណុំរឿងពុករលួយដ៏ធំមួយដែលបណ្តាលឲ្យខូចខាតដល់រដ្ឋសរុបជាង ១.១៦៤ ពាន់ពាន់លានដុង (៤៤.៤៨ លានដុល្លារ) ។ លោកស្រី Hoang Thi Thuy Lan អតីតលេខាខេត្ត Vinh...