កីឡា
Barcelona ត្រូវការ៥០០លានអឺរ៉ូ ដើម្បីសង្គ្រោះក្លឹបឡើងវិញ
ក្រុម FC Barcelona ត្រូវការប្រាក់៥០០លានអឺរ៉ូ ដើម្បីសង្គ្រោះក្លឹបឡើងវិញ ក្រោយពីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កាលពីពេលកន្លងទៅនេះ។ បើទោះជារដូវកាលមុនក្លឹបធ្វើគ្រប់យ៉ាង ដើម្បីបន្ធូរបន្ថយការចំណាយ និងមិនទិញកីឡាករថ្មីចូលក្នុងតម្លៃខ្លួនខ្ពស់មែន ប៉ុន្ដែបំណុលដែលក្លឹបមាននៅតែច្រើនដដែល។ រហូតដល់ពេលសម្រាកពីការប្រកួតនេះដែរ កីឡដ្ឋាន Camp Nou ក៏ត្រូវបានដាក់ជួលឱ្យរៀបការផង ហើយកីឡាករដែលជាប្រធានក្រុម ក៏នឹងត្រូវកាត់ប្រាក់ឈ្នួល៥០%ទៀតដែរ។ គ្រប់យ៉ាងសុទ្ធតែបានធ្វើដើម្បីជាវិធីជួយដោះស្រាយបញ្ហាដល់ក្លឹប តែក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។ បើតាមលោក Eduard...