សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃការត្រាំជើង ជាមួយទឹកតែ

ថ្ងៃណាដែលអ្នកបាន ធ្វើដំណើរច្រើនអ្នកតែងតែ មានអារម្មណ៍ថា ប្រអប់ជើងរបស់អ្នកមាន អាការៈចុករួយស្រពន់។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់បំបាត់នូវ អាការៈឈឺចុកចាប់នេះ អ្នកគួរយកតែបៃតង ដាក់ចូលទៅក្នុងទឹកក្តៅ ហើយទុកប្រមាណជា ១០នាទី។

បន្ទាប់មកដាក់ប្រអប់ជើងរបស់ អ្នកត្រាំនៅក្នុងទឹកតែដែលមាន សីតុណ្ហភាពក្តៅឧណ្ណៗនេះ ចំនួន ១៥នាទី ដើម្បីឲ្យទឹកតែធ្វើការសម្អាតជើង ដោយធ្វើឲ្យស្បែករបស់ អ្នកមានសភាពទឹងណែនល្អ ព្រមទាំងជួយកម្ចាត់ក្លិនជើងផងដែរ។

ក្រោយមកទៀត អ្នកត្រូវយកស្លឹកជីអង្កាមមក ចាក់ចូលទៅក្នុងទឹកត្រាមជើង ហើយយកវាទៅឈ្លីជាមួយជើង។ លុះនៅពេលដែលអ្នកដកជើងចេញមកវិញ អ្នកត្រូវយកកន្សែងពោះគោមករុំប្រអប់ជើង នៅពេលគេងនោះវានឹងធ្វើឲ្យ អ្នកគេងបានលក់ស្រួល។

Most Popular

To Top