សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជាយើង ត្រូវការវីតាមីនសេ?

អាហារដែលយើងបរិភោគ ចូលទៅក្នុងរាងកាយ បានផ្តល់សារធាតុសំខាន់ៗមួយចំនួន ដូចជាប្រូតេអ៊ីន ខ្លាញ់ ធាតុកាបូអ៊ីដ្រាត ទឹក សារធាតុរ៉ែ ប៉ុន្តែសារធាតុទាំងនេះ មិនគ្រប់គ្រាន់នោះទេ។

ដើម្បីរក្សាជីវិតយើងប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានសារធាតុដទៃទៀត ដែលហៅថា វីតាមីន។ វីតាមីនសេ គេអាចរកឃើញនៅក្នុងផ្លែក្រូចឆ្មារ និងបន្លែស្រស់។ នៅពេលរាងកាយរបស់យើងខ្វះវីតាមីនសេ ជំងឺនឹងកើតឡើង។ ដូច្នេះតើអ្វីទៅកើតឡើងពិតប្រាកដ នៅពេលខ្វះជាតិវីតាមីនសេនៅក្នុងរាងកាយ?

សរសៃឈាមកាន់តែផុយស្រួយ ហើយងាយនឹងចេញឈាម។ ចំណុចពណ៌ខ្មៅនិងខៀវ បានលេចឡើងនៅលើស្បែក និងនៅជិតភ្នែក។ អញ្ចាញធ្មេញងាយនឹនងចេញឈាម។ អ័រម៉ូន និងអង់ស៊ីម មិនបានដើរតួរនាទីល្អប្រសើរទេ ហើយប្រឆាំងនិងជំងឺបាក់តេរីមានកម្រិតទាប។

អស់រយៈកាលដ៏យូរ មុនពេលមនុស្សបានដឹងអំពីវីតាមីនទាំងនេះ ជំងឺនេះបានវិវឌ្ឍន៍រួចមកហើយ ហើយគេសង្កេតឃើញនៅពេលដែល មនុស្សយើងមិនបានទទួលទាន អាហារមួយចំនួន។ ឧទាហរណ៍ អ្នកធ្វើដំណើរតាមនាវាជាច្រើននាក់ ដែលធ្វើដំណើរអស់រយៈពេលជាយូរ ហើយមិនបានបរិភោគបន្លែស្រស់ និងកើតជំងឺមួយហៅថា ជំងឺខ្វះវីតាមីនសេ។

ចំណែកឯនៅសតវត្សទី ១៧ អ្នកធ្វើដំណើរតាមនាវាជាច្រើននាក់ របស់ប្រទេសអង់គ្លេស បានទទួលទានផ្លែក្រូចឆ្មារ និងផ្លែឈើនានា ដើម្បីការពារជំងឺនេះ។

Most Popular

To Top