បច្ចេកវិទ្យា
ប្រព័ន្ធ Closed-loop សម្រាប់ការកែច្នៃអាគុយនៅប្រទេសចិនបង្កើតឡើងដោយ BMW 
ចិន៖ក្រុមហ៊ុន BMW បាននិយាយថា ខ្លួននឹងនាំមុខគេក្នុងការអនុវត្តការកែច្នៃឡើងវិញនូវថាមពលអាគុយរបស់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Huayou ជាក្រុមហ៊ុនបច្ចេកវិទ្យាមានឯកទេសនៃការកែច្នៃអាគុយក្នុងខេត្ត Zhejiang យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ យោងតាមកិច្ចព្រមព្រៀងទ្វេភាគី BMW និង Huayou សហការសម្រាប់ការកែច្នៃថាមពលអាគុយ និងប្រើប្រាស់ឡើងវិញនៅក្នុងបណ្តាញ Echelon ត្រូវបានរំពឹងថា នឹងអំណោយផលដល់ការអភិរក្សអេកូឡូស៊ី និងការកែលម្អអត្រាប្រើប្រាស់ធនធាន។ ការប្រើប្រាស់ឡើងវិញក្នុងបណ្តាញ Echelon រួមជាមួយនឹងការរុះរើ...