កីឡា

Barcelona បង្កើនសំណើរជាតម្លៃខ្លួន Lewandowski ដល់ទៅ៥០លានអឺរ៉ូ

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona នៅតែមិនទាន់បោះបង់ឱកាស ក្នុងការចរចានាំយកកីឡាករខ្សែប្រយុទ្ធ Robert Lewandowski មកចូលរួមក្លឹបឲ្យបាន នៅរដូវក្តៅនេះនៅឡើយទេ។

មកដល់សប្តាហ៍នេះ The Goal បានចេញផ្សាយថាក្លឹប Barcelona នឹងបង្កើនតម្លៃខ្លួនកីឡាករ រហូតទៅដល់៥០លានអឺរ៉ូឬត្រូវជា៣៤លានផោន ដើម្បីសង្ឃឹមថាក្លឹប Bayern Munich នឹងព្រមលក់កីឡាកររូបនេះចេញ។

ទោះបីជាយ៉ាងណាក្តី Barcelona ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុនោះ នឹងត្រូវធ្វើការលក់ចេញកីឡាករមួយចំនួន ជាមុនសិនដើម្បីប្រមូលលុយមកធ្វើការងារនេះ ក្នុងនោះកីឡាករ De Jong ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ជាច្រើនពី Man UTD និង Chelsea ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top