កីឡា
ផ្អើលស្លាប់ ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធ ចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។...