បច្ចេកវិទ្យា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បន្តសកម្មភាពផលិតនៅទីក្រុងសៀងហៃ
ទីក្រុងសៀងហៃ៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc បានបន្តការផលិតឡើងវិញនៅរោងចក្រសៀងហៃរបស់ខ្លួនដដែល បន្ទាប់ពីអាជ្ញាធរក្នុងតំបន់បានចេញសេចក្តីណែនាំដើម្បីស្តារការផលិតឡើងវិញក្រោយពីការបិទទ្វារទូទាំងទីក្រុងដោយសារ COVID-19។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់ឆៃណាឌៀលីថា នៅពេលបុគ្គលិកប្រហែល ៨,000 នាក់បានត្រឡប់ទៅទីតាំងវិញកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ផលិតកម្មបានបន្តឡើងវិញនៅព្រឹកថ្ងៃអង្គារផ្តល់ថាមពលអាគុយ និងម៉ាស៊ីនអគ្គិសនីរបស់ខ្លួន។ លោក Song Gang នាយកជាន់ខ្ពស់ផ្នែកផលិតកម្មនៅរោងចក្រ Tesla បាននិយាយថា យើងនឹងបង្កើនទិន្នផលក្នុងរយៈពេល ៣...