កីឡា
ផ្លូវការ៖អ្នកចាំទី Gavin Bazunu ផ្ទេរពី Man City ទៅ Southampton
The 42 ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Gavin Bazunu នឹងក្លាយទៅជាកីឡាកររបស់ក្លឹប Southampton ជាផ្លូវការហើយបន្ទាប់ពីក្លឹបមេឃខៀវ Man City បានទទួលយកសំណើរដែលមានទំហំ ប្រមាណជា១៨,៥លានអឺរ៉ូពីក្លឹប Southampton។ កីឡាករអ្នកចាំទីវ័យ២០ឆ្នាំរូបនេះនៅថ្ងៃនេះ ត្រូវបានគេដឹងដែរថា នឹងចាប់ផ្តើមធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លឹប Southampton ហើយនឹងត្រូវគេប្រកាសជាផ្លុវកា រក្នុងពេលឆាប់ៗនេះខណៈដែលកិច្ចចរចា បានធ្វើឡើងអស់រយៈពេល២សប្តាហ៍មកហើយ។...