សិល្បៈ និង កម្សាន្ត

អាណារ៉ូស ឈឺចិត្តនឹងពាក្យរិះគន់ខ្លាំង ពីមហាជន ធ្វើឱ្យនាងហ៊ាន ប្រើពាក្យមួយនេះ តបតទាំងកំរោល

ភ្នំពេញ ៖ ស្ទើតែជារឿងសាមញ្ញ ទៅហើយសម្រាប់ តារាសម្តែងវ័យក្មេង អាណា រ៉ូស ដែលនាងត្រូវបានមហាជន រិះគន់ទៅលើសកម្មភាព របស់នាង ការចូលចិត្តប្រើប្រាស់ពាក្យពេជន៍ ពុំសមរម្យ និងការស្លៀកពាក់បែបសិចស៊ីជាដើម ។

ជាថ្មីម្ដងទៀត ថ្មីៗនេះ តារាសម្ដែងស្រី ដែរសម្បូរព័ត៌មានអាស្រូវខាងលើ បានធ្វើឱ្យមហាជនឆេះកំហឹងម្ដងទៀត ក្រោយពីនាងបានបង្ហោះវីដេអូឃ្លីប មួយនៅលើគណនី Tik tok របស់នាង ដែលសកម្មភាព នោះនាំឱ្យមានមតិរិះគន់ថា ជាសកម្មភាពបំពុលសង្គម និងធ្វើឱ្យខូចតម្លៃស្ត្រីខ្មែរជាដើម ។
វីដេអូឃ្លីបរបស់ អាណា រ៉ូស ដែលកំពុងក្លាយ ជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមនេះ គឺបង្ហាញឱ្យឃើញសកម្មភាពរបស់នាង បណ្ដោយឱ្យបុរសរូប សង្ហារម្នាក់ឱបអង្អែល ប៉ះពាល់ដើមទ្រូងដ៏ទ្រលុកទ្រលន់ របស់នាងតាមចិត្ត ។ ដូច្នេះហើយទើបមិន ទប់ពាក្យរិះគន់របស់មហាជន បានឡើយ ។

ងាកទៅមើល អាណា រ៉ូស វិញ ក្រោយតែពីមានពាក្យរិះគន់ខ្លាំងៗ រហូតដល់មានមហាជន ខ្លះបានប្រើពាក្យ ពុំសមរម្យលើនាងនោះ បានធ្វើឱ្យខឹងក្រោធ យ៉ាងខ្លាំង នឹងឈានទៅដល់ការប្រើប្រាស់ពាក្យ «មនុស្សសំរាម» ទៅកាន់អ្នកគន់នាង ទាំងនោះទៀតផង ។

តារាស្រី ដែលមានស្រុកកំណើត នៅខេត្ត ក្រចេះ រូបនេះ បានបង្ហោះសារខ្លីមួយ ទៅកាន់ អ្នករិះគន់នាងយ៉ាងដូច្នេះថា «ខ្ញុំអត់ដែលយកខួរខ្វល់ មួយពួក សំរាមទេមនុស្ស បើមានខួរគិតមិនមកវាយតំលៃមនុស្ស ត្រឹមការស្លៀកពាក់ទេ កុំវាយតំលៃមនុស្សត្រឹមសំបកខាងក្រៅ ហើយការស្លៀក ពាក់សិចស៊ី វាមិនទាក់ទងដល់ការ ដែលនាងខ្ញុំរៀនសូត្រ បានខ្ពស់ទេ មនុស្សខួរក្បាលសំរាមចាំ តែជាន់ពន្លិចអ្នកដទៃ ខ្ញុំអត់យកខួរទៅខ្វល់មួយទេ ហើយពពួកខួរក្បាលសំរាមខ្លះ ចូលចិត្តដៀមដាមថា អោយគេទាំងខ្លួនអែងស្រួលមិន ស្រួលអស់សាច់ស៊ី ហើយក៏ខ្ញុំមិនចេះឈ្លោះដែរ ពេលគេខាំខ្ញុំ គឺខ្ញុំសុខចិត្តសំងំស្ងៀម ដោយមិនតបត» ។

អាណា រ៉ូស បានបន្តថា «ពេលខ្លះខ្ញុំសុខចិត្តលុបពាក្យដែលគេ comment ខ្ញុំអាក្រក់អាក្រក់រឺប្លុកចោលតែម្តងព្រោះមនុស្សខ្ញុំមិនចេះឈ្លោះ មិនចង់សន្សំរឿង ហើយមនុស្សខ្ញុំមានសីលធម៍នៅក្នុងខ្លួន ខ្ញុំតែងតែគោរពនឹងអោយតំលៃមនុស្សដែលនៅជុំវិញខ្លួនខ្ញុំទោះបីជាគេមានប្រវត្តរឺអតីតកាលបែបណាក៍ដោយ យល់នៅខ្ជិលសរសេរទៀតហត់ហើយសុំសំរាក bye» ។

គួរឱ្យដឹងផងដែរថានេះពុំមែនជាលើកទីមួយឡើយសម្រាប់ រ៉ូស ដែលរងនូវពាក្យរិះគន់របស់មហាជន ទាក់ទងទៅនឹងសកម្មភាពពុំសមរម្យរបស់នាង ដែលចូលចិត្តបង្ហាញតាមរយៈបណ្ដាញសង្គម ។ ចាំបានថាកាលពីទើបចូលសិល្បៈដំបូងអំឡុង ៣-៤ ឆ្នាំមុន នាងបានលេចមុខនៅក្នុងវីដេអូឃ្លីបឱបថើប បែបស្រើបស្រាលជាមួយតារាប្រុសម្នាក់ រហូតត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហៅព្រមាន ក៏ដូចជាអប់រំផងដែរ ៕
ដោយ៖ ម៉ានី

Most Popular

To Top