សិល្បៈ និង កម្សាន្ត
គ្រួសារអ្នកនាង យក់ ឋិតរដ្ឋា ធ្លាប់ជាថៅកែអចនទ្រព្យ ឥលូវធ្លាក់ខ្លួនទទួលជំនួយ ពីសប្បុរសជន
ភ្នំពេញ៖ ធ្លាប់ជាថៅកែអចលនៈទ្រព្យដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានផ្ទះវីឡា រថយន្តទំនើប ចាយវាយជីវភាពហ៊ឺហារ ស្រាប់តែមួយរយៈចុងក្រោយនេះ គ្រួសារតារាចម្រៀងស្រីលំដាប់ជួរមុខគឺអ្នកនាង យក់ ឋិតរដ្ឋា បែជាធ្លាក់ខ្លួនរហូតដល់ធ្លាប់ប្រកាសថា គ្មានថវិការសម្រាប់ទិញម្ហូប និងទឹកដោះគោកូន ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ គ្រួសារតារាចម្រៀងល្បីឈ្មោះខាងលើ បានទទួលក្ដីសន្ដោសជាហូរហែរនូវទឹកប្រាក់មួយចំនួនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយសកម្មភាពនេះដែរ ក៏បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានក្ដីអាណិតអាសូរជាខ្លាំងដល់រូបនាង ។ ...