សិល្បៈ និង កម្សាន្ត

Lee Soo Man របស់ SM Entertainment ជួបជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌អារ៉ាប៊ីសាអូឌីត ពិភាក្សាកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Soo Man ជាប្រធានរបស់ SM Entertainment បានជួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសកូរ៉េ និងអារ៉ាប៊ីសាអូឌីត។

យោងតាមផលិតកម្ម SM Entertainment បាននិយាយថា លោកស្ថាបនិក និងផលិតកររបស់ SM Entertainment លោក Lee Soo Man បានជួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌អារ៉ាប៊ីសាអូឌីត លោក Badr bin Abdullah bin Farhan នៅថ្ងៃទី ១១ ខែមិថុនា អ្នកទាំង២បានពិភាក្សាគ្នាអំពីការរៀបចំ ‘SMTOWN Live’ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមគ្នាបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយជាមួយក្រុមហ៊ុនផលិតអារ៉ាប៊ីសាអូឌីត និងច្រើនទៀត។

លោកLee Soo Man បានបន្តថា យើងរំពឹងថា នឹងស្វែងរកវិធីសហការគ្នាក្នុងការផលិត S-Pop និងតារាអារ៉ាប៊ីសាអូឌីតទូទាំងពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាវប្បធម៌របស់ SM Entertainment ។ យើងចង់ជួយកសាងប្រព័ន្ធ អេកូតន្ត្រីសម្រាប់ក្មេងជំនាន់ក្រោយនៅប្រទេសអារ៉ាប៊ីសាអូឌីត។

OG K-pop កំពូលតារា BoA ក៏បានចូលរួម ក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយជួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ អារ៉ាប៊ីសាអូឌីត។ កាលពីខែមីនា Lee Soo Man ត្រូវបានអញ្ជើញ ឲ្យជួបជាមួយមន្ត្រីរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត និងពិភាក្សាអំពីការលើកកម្ពស់អាជីវកម្មកម្សាន្ត និងការកសាងប្រព័ន្ធអេកូតន្ត្រី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕ ដោយ៖លី ភីលីព

Most Popular

To Top