ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីតួកគី ចោទសួរអាមេរិកដែលពង្រីកវត្តមានយោធាកាន់តែច្រើន នៅក្រិក
បរទេស៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានបង្ហាញពីការសង្ស័យលើតម្រូវការសម្រាប់សហរដ្ឋអាមេរិកក្នុងការពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសក្រិក ចំណែកការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនវិញ បានឱ្យដឹងថា មូលដ្ឋានទ័ពរបស់ខ្លួនគឺចាំបាច់ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអង់ការ៉ាជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduroថា...